ភ្នំពេញៈ ការប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវទាមទារអោយថ្នាក់ក្រោមជាតិអនុវត្តន៍អោយបានល្អ ធានាការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ តាមដងផ្លូវ សម្រួលលំហូចរាចរណ៍ លើកកំពស់សោភ័ណភាពទីក្រុង ដើម្បីប្រយោជន៍ជាតិ និង ប្រយោជនសាធាណៈ។លោក សំ សារឹទ្ធិ ចៅសង្កាត់ផ្សារកណ្ដាលទី១ រួមជាមួយមន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩នេះ បានចុះចែក ស ជ ណ របស់សាលារាជធានីភ្នំពេញ ជាលើកចុងក្រោយដល់អាជីវករ ដែលបានយកផ្លូវ១៤៤ កែងលេខ៥ និង ផ្លូវ១៤៨ កែងផ្លូវលេខ៥ ដើម្បីយកធ្វើជាអាជីវកម្មដោយបិទផ្លូវ បង្កការកកស្ទុះចរាចរទាំងព្រឹកទាំងល្ងាច អោយគាត់ងាកមកចូលរួម ជាមួយអាជ្ញាធរមានសមត្ថកិច្ច អោយកែប្រែទម្លាប់ និងឥរិយាបទនៃការប្រើប្រាស់ផ្លូវ និង ចញ្ចើមផ្លូវ។មហាជន និង ប្រជាពលរដ្ឋនៅក្បែរនោះ សំដែងការអបអរជាខ្លាំងការចុះចែកនៅសេចក្ដីប្រកាសជាលើកចុងក្រោយមួយនេះ ដោយពួកគាត់បារម្ភខ្លាំងបំផុតលើបញ្ហាអគ្គីភ័័យ ដែលជានិច្ចជាកាលតែងតែបំផ្លាញនូវសម្ភារៈ សម្លាប់ជិវិតមនុស្សដោយគ្មានញញើតដៃ អ្នកខ្លះត្រូវបង្ខំចិត្តលក់ផ្ទះព្រោះគ្មានជំរើស ខ្លាចហនីភ័យណាមួយដែលមិនអាចគ្រប់គ្រង់បាន ព្រោះផ្លូវទាំងពីរខាងលើអាជីវករយកលក់ស្ទើរគ្មានចន្លោះដើរ។ទន្ទឹមនោះដែរ សាធារណៈមតិកំពុងរងចាំមើល កណ្ដាប់ដៃដែកដែលរបស់លោកចៅសង្កាត់ផ្សារកណ្ដាលទី១ ដែលមានឆន្ទះចង់អោយផ្លូវជុំវិញផ្សារកណ្ដាល អាចចរាចរណ៍បានគ្រប់ពេល គោរពតាមបទបញ្ជារថ្នាក់លើ ដែលអាចអោយប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រូបភាព, ជាសវាងការចាបយកផ្លូវសាធារណ:មកជាកម្មសិទ្ធិលក់ទំនិញផ្ទាល់ខ្លួន។
ព័ត៌មានគួរចាប់អារម្មណ៍
សេចក្តីរាយការណ៍ពីការរុករកជនរងគ្រោះនៃការបាក់ស្រុតអាគារ៧ជាន់ (រាត្រីចរ)
តើចៅសង្កាត់ផ្សាកណ្តាលទី១អនុវត្ត សជណ បានឬទេ? (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា